ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាល អាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែសីហា៖ បង្ក្រាប២៥ករណី ឃាត់ខ្លួន៧៨នាក់
19-08-2026 07:01
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ៧៨នាក់។
* ករណីជួញដូរ ៤ករណី ឃាត់ខ្លួន១៦នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ១៣ករណី ឃាត់ខ្លួន៣៣នាក់។
* ករណីប្រើប្រាស់ ៧ករណី ឃាត់ខ្លួន២៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧០៩០ករណី ឃាត់ខ្លួន១៨៧៥៧នាក់ (ស្រី១២៩៧នាក់)៕
