FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសទទួលស្គាល់សមាសភាពគណ:កិត្តិយស គណៈកម្មាធិការ អនុសាខា កាកបាទក្រហមក្រុង និងក្រុមកាកបាទក្រហមសង្កាត់ទាំង៤ នៃអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង

18-08-2026 15:10

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាព គណៈកិត្តិយសគណៈកម្មាធិការ អនុសាខាកាកបាទក្រហមក្រុង និងក្រុមកាកបាទក្រហមសង្កាត់ទាំង៤ នៃអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង។

បន្ទាប់ពីលោក ធូ ឃឿ អភិបាលក្រុងបានលុង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុងធ្វើរបាយការណ៍ ស្តីពីសកម្មភាពមនុស្សធម៌របស់អនុសាខាក្រុង និងក្រុមកាកបាទក្រហមសង្កាត់ និងលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណ:កិត្តិយស គណៈកម្មាធិការ អនុសាខា កាកបាទក្រហមក្រុង និងក្រុមកាកបាទក្រហមទាំង៤សង្កាត់ នៃអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង រួចមក, លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរជានិច្ចពីការគ្រប់គ្រង និងការដឹកនាំ​​ប្រកបដោយប្រសិទ្ធភាពដើម្បីផ្សាភ្ជាប់ទៅនឹងប្រធានបទ កម្លាំង​មនុស្សធម៌ គោល​ការណ៍គ្រឹះ ក្នុងសកម្មភាព អមដោយបាវចនា ធ្វើឲ្យកាន់​តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែ​ស៊ីជម្រៅ និងទៅឲ្យ​កាន់តែឆ្ងាយជាងមុន។

លោកស្រី ក៏បានថ្លែងការកោតសរសើរចំពោះសកម្មភាព នៃអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុង ដែលបានចូលរួម យ៉ាងសកម្មក្នុងកៀរគរមូលនិធិ និងសកម្មភាព​ការឆ្លើយតប និង​បានរួមចំណែកយ៉ាងច្រើន ជាមួយសាខាកាកបាទក្រហមខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋទីទាល់ក្រ និងជនងាយរងគ្រោះនានា។

ជាមួយគ្នានេះលោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ក៏បានសម្តែងនូវការចូលរួមអបអរសាទេចំពោះលោក-លោកស្រី ដែលទទួលបានការតែងតាំង ជាប្រធាន អនុប្រធានកិត្តិយស និងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា ក្រុមកាកបាទក្រហមសង្កាត់ សម្រាប់អាណត្តិទី៦នេះ ដែលបានទទួលស្គាល់ដោយកាកបាទក្រហមកម្ពុជា មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន គឺជារចនាសម្ព័ន្ធកាន់តែ​ល្អប្រសើរ ជាអ្នកនៅជិតបំផុត ជាមួយជនរងគ្រោះ និងងាយរងគ្រោះ ក្នុងសហគមន៍ងាយស្រួល​ធ្វើអន្តរាគមន៍ភ្លាមៗ នៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង ស្របតាមទិសស្លោក «កាកបាទក្រហម​កម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោល»៕