FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទ្រាំង ចុះពិនិត្យការផ្ដល់សេវាតាមច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំទាំង៥

18-08-2026 15:06

(តាកែវ)៖ ដើម្បីឲ្យដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យកាន់តែមានភាពរលូន និងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានចុះពិនិត្យមើល និងជំរុញការផ្តល់សេវាយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំចំនួន៥ គឺឃុំព្រៃស្លឹក ឃុំប្រាំបីមុំ ឃុំជីខ្មា ឃុំស្មោង និងឃុំសន្លុង។

នៅក្នុងឱកាសនោះ លោកអភិបាលស្រុកទ្រាំង បានធ្វើការណែនាំដល់មន្ដ្រីច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំទាំង៥ ឲ្យប្រឹងប្រែងមធ្វើការងារផ្ដល់សេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមច្បាប់កំណត់ និងមានប្រសិទ្ធភាពខ្ពស់ និងជៀសវាងការកកស្រទះឯកសារ ហើយរាល់បញ្ហាប្រឈមនានារបស់ច្រកចេញចូលតែមួយរបស់ឃុំ ដែលមិនអាចដោះស្រាយបានត្រូវរាយការណ៍មកជូនរដ្ឋបាលស្រុក ដើម្បីពិនិត្យតាមដាន និងជួយដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្រៅពីការណែនាំដល់ច្រកចេញចូលតែមួយរបស់ឃុំ ឲ្យលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពលោកអភិបាលស្រុកទ្រាំង អ៊ុំ ចំរើន ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចត្រូវធ្វើការពង្រឹងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទប់ស្កាត់កុំឲ្យមានក្មេងទំនើង បងតូច បងធំ និងការប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន៕