FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មីន អោង ឡាំង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើមខែកញ្ញា

18-08-2026 13:12

(ភ្នំពេញ)៖ លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦នេះ។

ដំណើរទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់​កម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក មីន អោង ឡាំង ជាដំណើរទស្សនកិច្ចមួយ ដើម្បីរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ក្រោយឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនដូចជាចិន ថៃ រុស្ស៊ី ហើយក៏គ្រោងដំណើរ​ទស្សនកិច្ចទៅកាន់ឥណ្ឌា និងឡាវ។ ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការទាំងឡាយ ក្រោយប្រទេសត្រូវបានរួមរឹតដោយវិបត្តិនយោបាយច្រើនឆ្នាំ៕