FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បង្ហាញពីការងារនីតិកម្មច្បាប់សារព័ត៌មាន និងការគ្រប់គ្រងព័ត៌មានក្លែងក្លាយ

17-08-2026 16:49

(ភ្នំពេញ)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានក្រុមការងារនីតិកម្ម នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទបង្ហាញដ៏មានសារៈសំខាន់មួយ ស្តីពីការងារនីតិកម្មសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន និងការរៀបចំសិក្សាលើការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងព័ត៌មានក្លែងក្លាយ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បទបង្ហាញនេះបានធ្វើឡើងនៅក្នុងដំណើរការនៃកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ ២០២៣-បច្ចុប្បន្ន) និង ផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

ក្នុងបទបង្ហាញ លោក ប្រាក់ ថាវអមិដា បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងការសិក្សា និងរៀបចំកសាង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងព័ត៌មានក្លែងក្លាយ ដែលជាការងារសំខាន់ក្នុងការពង្រឹងក្របខណ្ឌច្បាប់ និងការគ្រប់គ្រងវិស័យព័ត៌មានឱ្យកាន់តែមាន ប្រសិទ្ធភាព ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងបរិបទសារព័ត៌មាននាពេលបច្ចុប្បន្ន។

ការងារនេះ គឺជាផ្នែកមួយនៃផែនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណងពង្រឹងប្រព័ន្ធនីតិ កម្ម និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕