ព្រះចៅអធិការវត្តប្រាសាទ ឧបត្ថម្ភ អនុសាខាកាកបាទក្រហមថ្នាក់ ខណ្ឌ ឃុំ សង្កាត់ ចំនួន៣
17-08-2026 15:42
(ភ្នំពេញ)៖ លោកឪព្រះឧត្តមធម្ម សោម ស៉ីម ព្រះរាជា គណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរ អនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ មានសទ្ធាជ្រះថ្លា បានឧបត្ថម្ភ ដល់ អនុសាខាកាកបាទក្រហមថ្នាក់ ខណ្ឌ ឃុំ សង្កាត់ ចំនួន៣។
អនុសាខាកាកបាទក្រហមថ្នាក់ ខណ្ឌ ឃុំ សង្កាត់ រួមមាន ៖
*អនុសាខា ខណ្ឌព្រែកព្នៅ ទទួល បាន៖ បច្ច័យ ១.០០០.០០០រៀល អង្ករ ១តោន ទឹកក្រូច ២៥កេស មី ជាតិ ២៥កេស ទឹកសុទ្ធ ២៥កេស ត្រីខ ២កេសធំ ទឹកដោះគោ ខាប់ ១កេស ទឹកត្រី ៥យួរ ទឹកសុីអុីវ ៥យួរ ស្ករ សរ ៥០គីឡូក្រាម រណ្ដាប់ ផ្ទះ បាយ ២ឈុតធំ។
*អនុសាខា សង្កាត់ ពញាពន់ ទទួល បាន ៖ បច្ច័យ ៥០០.០០០រៀល អង្ករ ៥០០គីឡូក្រាម ទឹកក្រូច ១៥កេស មី ជាតិ ១៥កេស ត្រីខ ១កេសធំ ទឹកត្រី ៤យួរ ទឹកសុីអុីវ ៤យួរ ទឹកដោះគោ ខាប់ ១កេស រណ្ដាប់ ផ្ទះ បាយ ១ឈុតធំ ទឹកសុទ្ធ ១៥កេស។
*អនុសាខា ឃុំ ឈ្វាំង ស្រុកពញាឭ ទទួលបាន៖ បច្ច័យ ៥០០.០០០រៀល អង្ករ ៥០០គីឡូក្រាម ទឹកក្រូច ១៥កេស មី ជាតិ ១៥កេស ត្រីខ ១កេសធំ ទឹកត្រី ៤យួរ ទឹកសុីអុីវ ៤យួរ ទឹកដោះគោ ខាប់ កន្លះ កេស រណ្ដាប់ ផ្ទះ បាយ ១ឈុតធំ ទឹកសុទ្ធ ១៥កេស៕




















