លោក សារិន វណ្ណា បង្ហាញឯកសារជំនួយស្មារតីជុំវិញសមត្ថកិច្ចអភិបាលរាជធានីខេត្ត ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងអាងទន្លេ និងដីចំណីមាត់ច្រាំង
17-08-2026 14:39
(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានបង្ហាញឡើងវិញនូវឯកសារជំនួយស្មារតី ស្តីពីសមត្ថកិច្ចអភិបាលរាជធានី ខេត្ត ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងអាងទន្លេ និងដីចំណីមាត់ច្រាំង។
ជាមួយនឹងការបង្ហាញឯកសារនេះលោកបញ្ជាក់ថា ប្រធានគណៈកម្មការរដ្ឋបាល ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ (អនុក្រឹត៤៦) និងប្រធានគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និងទីប្រជុំជន (អនុក្រឹត៤២) បានប្រជុំកាត់ចំណីដីសាធារណៈរបស់រដ្ឋ លើសពីសមត្ថកិច្ចដោយគោរពតាមបទដ្ឋានថ្នាក់ជាតិកំណត់។
តាមរយៈបណ្តាញសង្គម ក្រៅពីបានបង្ហាញនូវនូវឯកសារជំនួយស្មារតីនេះហើយ លោក សារិន វណ្ណា ក៏បានបញ្ជាក់ដែរថា «យោងតាមគោលការណ៍ និងអនុក្រឹតដូចបានរៀបរាប់ខាងក្រោម តាមការសង្កេតឃើញថា ប្រធានគណៈកម្មការរដ្ឋបាល ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ (អនុក្រឹត៤៦) និងប្រធានគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និង ទីប្រជុំជន (អនុក្រឹត៤២) បានប្រជុំកាត់ចំណីដីសាធារណៈរបស់រដ្ឋ លើសពីសមត្ថកិច្ចដោយគោរពតាមបទដ្ឋានថ្នាក់ជាតិកំណត់ ដូចជាចំណីទន្លេ ៥០ម ទីប្រជុំជន ជាដើម (ខុសគោលការណ៍ និងសមត្ថកិច្ចកំណត់ពីតួនាទីសម្រេច) ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ភូមិចាស់ ពីសង្គម ឬទីតាំងបាក់ច្រាំង ផ្តាច់ផ្លូវ…។ល។ ដែលពុំមានអ្នកទទួលខុសត្រូវច្បាស់លាស់។ (ដីបាក់ច្រាំង គ្មានអ្នកមើលថែរក្សា តែបើដីដុះវិញ ជាដីសាធារណៈរបស់រដ្ឋ)»។
លោក សារិន វណ្ណា បានបន្ថែមថា ប្រជាជនរស់តាមដងទន្លេរមេគង្គ ទន្លេរសាប និងទន្លេរបាសាក់ជួបរឿងនេះច្រើន ដូចនេះលោកសូមជូនជាជំនួយស្មារតីតាមផ្លូវច្បាប់ខ្លះ សម្រាប់ការយល់ដឹងដល់សមត្ថកិច្ចពាក់ពន្ឋ័ ទៅថ្ងៃក្រោយ៕






