និយ័តករមូលបត្រកម្ពុជា ស្ទង់មតិស្តីពី ទស្សនៈវិស័យរបស់សហគ្រាសធុនតូច និងមធ្យម ចំពោះវិស័យមូលបត្រនៅកម្ពុជា
17-08-2026 14:34
(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បាន និងកំពុងរៀបចំការស្ទង់មតិស្តីពី ទស្សនៈវិស័យរបស់សហគ្រាសធុនតូច និងមធ្យម ចំពោះវិស័យមូលបត្រនៅកម្ពុជា។
ការស្ទង់មតិនេះរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថានភាពអាជីវកម្ម, តម្រូវការ, បទពិសោធន៍ និងឧបសគ្គចំពោះការទទួលបានហិរញ្ញប្បទាន, ភាពរួចរាល់ផ្នែកហិរញ្ញវត្ថុ, បទពិសោធន៍ពីការទទួលបានជំនួយពីកម្មវិធីគាំទ្រនានា និងតម្រូវការគាំទ្រផ្នែកបច្ចេកទេសជាដើម។
មតិដ៏មានតម្លៃរបស់លោកអ្នក គឺជាភាគទានយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងវិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើន!
អាស្រ័យហេតុនេះ សូមមេត្តាចំណាយពេលបន្តិច ដើម្បីចូលរួមផ្តល់មតិយោបល់តាមរយៈតំណភ្ជាប់ខាងក្រោម ត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៕


