FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកទោសជនជាតិចិន៥នាក់ ប៉ងរត់ចេញពីពន្ធនាគារ PJ តែត្រូវបានកម្លាំងតាមចាប់មកវិញបាន (Video inside)

17-08-2026 13:57

(ភ្នំពេញ)៖ អ្នកទោសជនជាតិចិន៥នាក់ ប៉ងរត់ចេញពីពន្ធនាគារ PJ តែត្រូវបានកម្លាំងតាមចាប់មកវិញបាន។

ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានហេតុការណ៍នេះមែន ដោយអ្នកជាប់ឃុំជាជនជាតិចិនចំនួន៥នាក់ ចង់រត់គេចខ្លួន តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារទប់ស្កាត់ និងតាមចាប់បានមកវិញទាំងអស់។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ តើគួរមានការស្រាវជ្រាវលម្អិតពាក់ព័ន្ធនឹងការគ្រប់កគ្រងរបស់មន្រ្តីពន្ធនាគារទៀតដែរទេ?