FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមថ្នាលយុវជនកម្ពុជា ប្រជុំជ្រើសរើសសមាសភាពគណៈកម្មការ នៃគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្តាល

17-08-2026 13:15

(ភ្នំពេញ)៖ រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ការិយាល័យក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំដោយលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិ និងលោក រិន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល លោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈអចិន្ត្រៃយ៍ថ្នាលយុវជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំជ្រើសរើសសមាសភាពគណៈកម្មការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលថ្នាលយុវជនកម្ពុជា ពិធីនេះធ្វើឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។

នាឱកាសនោះ លោក ម៉ៅ ផល្លា បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារគ្រប់គណៈកម្មាធិការទាំង៦ ត្រូវយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធ្វើកិច្ចការងារឲ្យបានល្អ និងរៀបចំផែនការយុទ្ធសាស្ត្រពិសេសធ្វើសកម្មភាពនៅតាមមូលដ្ឋាននានាគ្រប់ទីកន្លែង និងគ្រប់រាជធានីខេត្តសម្រាប់ក្រុមការងាររបស់ខ្លួនដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។

លោក ទួន សុខុន បានរំលឹកអំពីកិច្ចការងារដែលថ្នាក់ដឹកនាំដាក់ជូនកន្លងមកត្រូវខិតខំកែច្នៃ និងសហការជាមួយបុគ្គលិកក្រោមវាទដើម្បីបន្តជំរុញឲ្យអង្គភាពរបស់យើងរឹងមាំ និងមានប្រយោជន៍សម្រាប់ក្រុមការងារយើងទាំងអស់គ្នា។

ក្នុងនោះផង លោក រិន រ៉ាវី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក៏ដូចជាថវិកាផ្ទាល់ខ្លួនដើម្បីខិតខំប្រឹងប្រែងធ្វើសកម្មភាពជួយសង្គមកន្លងមក ក៏ដូចជាការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងជាមួយក្រុមការងារគ្រប់សាខារាជធានី ខេត្ត ហើយលោកក៏បានសាទរនៅសមិទ្ធផលដែលបានធ្វើកន្លងមកហើយក៏ដូចជាកិច្ចការងារដែលត្រូវអនុវត្តបន្តនាពេលខាងមុខនេះ៕