FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៊ូ ម៉េង អ្នករស់រានពីរបបខ្មែរក្រហម ទទួលមរណភាពនៅអាយុ ៨៥ឆ្នាំ ដោយជរាពាធ

17-08-2026 12:19

(ភ្នំពេញ)៖ លោក ប៊ូ ម៉េង អ្នករស់រានពីរបបខ្មែរក្រហម បានទទួលមរណភាព នៅអាយុ ៨៥ឆ្នាំ នៅយប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយជរាពាធ នៅគេហដ្ឋាន ក្នុងខេត្តកណ្តាល។ នេះបើតាមលោក ហង់ និស្ស័យ ប្រធានសារមន្ទីរទួលស្លែង បញ្ជាក់កាន់បណ្តាញព័ត៌មាន Fresh News ។

សូមជម្រាបថា លោក ប៊ូ ម៉េង គឺជាអ្នករស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នករស់រានមានជីវិត៧នាក់ពីមន្ទីរ ស-២១ ដោយសារជំនាញផ្នែកគំនូររបស់លោក។ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌ជូនជនរងគ្រោះ តាមរយៈការចូលរួមជាសាក្សីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងសំណុំរឿង ០០១ ប្រឆាំងនឹង កាំង ហ្គេចអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរ ស-២១៕