FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

16-08-2026 20:56

(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តរៀបចំកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ដោយមានការចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។

នេះជាសប្តាហ៍ទីបីហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទារបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។

កម្មវិធីហាត់ប្រាណនេះ រួមមានការអនុវត្តកាយវិការហាត់ប្រាណជាច្រើនប្រភេទ ដែលផ្តោតលើការពង្រឹងកម្លាំងរាងកាយ ភាពរហ័សរហួន និងសមត្ថភាពរាងកាយទូទៅ។

ការចូលរួមហាត់ប្រាណរួមគ្នា មិនត្រឹមតែជួយបង្កើនសុខភាព និងកាយសម្បទាឱ្យប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

តាមរយៈសកម្មភាពនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ។

កម្មវិធីនេះនឹងបន្តរៀបចំជាប្រចាំ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប មានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសការកសាងសហគមន៍មួយដែលមានសុខភាពល្អ និងកាយសម្បទារឹងមាំ។