FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រើនខ្សែ ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការជាចាំបាច់

16-08-2026 15:53

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ធានាបាននូវសុវត្ថិភាព និងធានាទៅលើផលដំ ណាំកសិកម្មរបស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ លោកក៏បានផ្ដល់អំណោយជាផ្លូវបេតុងជាច្រើនខ្សែសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានទូទាំងខេត្ត ហេីយថ្មីៗនេះលោកក៏បា នផ្ដល់នូវអំណោយជាផ្លូវបេតុងគេច្រើនខ្សែទៀតជូនពលរដ្ឋនៅក្នុងស្រុកកំពង់លែង មានប្រវែងជាច្រើនគីឡូម៉ែត្រ ក្នុងនោះលោកបានប្រគល់ផ្លូវបេតុងជូនពលរដ្ឋក្នុងឃុំច្រ ណូក,ឃុំដារ,និងឃុំត្រងិល, ហើយលោកក៏និងបន្តផ្ដល់ជូនពលរដ្ឋក្នុងឃុំផ្សេងៗទៀតជាបន្តបន្ទាប់។

លោកស្រី គង់ ចន្ថា អភិបាលរងស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះបានបញ្ជាក់ឲ្យដឹងថា ដោយមានតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថ្មីៗនេះលោកអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្ដល់ផ្លូវបេតុងចំនួន ២ខ្សែទៀតដែលមានប្រវែង ១.១៨០ម៉ែត្រ ជូនពលរដ្ឋក្នុងឃុំត្រងិល ស្រុកកំពង់លែងដែលផ្លូវនេះបច្ចុប្បន្នគឺកំពុងធ្វើការស្ថាបនា។

លោកស្រីបានបញ្ជាក់ទៀតថា កន្លងទៅថ្មីៗនេះដែរពលរដ្ឋក្នុងឃុំច្រណូក ក៏បានទទួ លផ្លូវបេតុង ជាអំណោយរបស់លោកអភិបាលខេត្ត ប្រវែងជាង៣ពាន់ម៉ែត្ររួចមកហើយ។ទន្ទឹមនឹងនេះដែរលោកអភិបាលខេត្ត ក៏បានឲ្យអាជ្ញាធរមូលដ្ឋានចុះសិក្សាគម្រោង ស្ថាបនាផ្លូវបេតុងមួយខ្សែទៀត ដែលមានប្រវែងជាង៣០ ០ម៉ែត្រជូនពលរដ្ឋក្នុងឃុំដារផងដែរ។

ក្រុមការងារថ្នាក់ខេត្តចុះពង្រឹងមូលដ្ឋានស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបាននិ ងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,និងប្រព័ន្ធធារាសាស្ត្រ,។ផ្លូវថ្នល់ល្អ គឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋជាពិសេសក សិករក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃ ការធ្វើដំណើរ និ ងជាពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារមានផ្លូវថ្នល់ល្អប្រកបដោយគុណភាពគឺជួយកាត់បន្ថយការចំណា យពេលវេលា និងថវិកាក្នុងការដឹកជញ្ជូនផលិតផលកសិ កម្មដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋ។ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានអភិវឌ្ឍគឺរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងជំរុញកំ ណើនសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន។

ចំណែកប្រព័ន្ធធារាសាស្ត្រ ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនិងសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ប្រព័ន្ធធារាសាស្ត្រគឺជួយធានាការផ្គត់ផ្គងទឹកគ្រប់គ្រាន់ដល់ដំណាំកសិកម្ម ជាពិសេសក្នុងរដូវប្រាំងដែ លជួយបង្កើនផលិតភាព និងគុណភាពដំណាំ។លើសពីនេះការមានប្រព័ន្ធធារាសាស្ត្រ ក៏ជួយកាត់បន្ថយហានិភ័ យដែលកើតចេញពីការប្រែប្រួលអាកាសធាតុ និងលើក កម្ពស់ជីវភាពកសិករតាមរយៈការបង្កើនប្រាក់ចំណូលក្នុងសហគមន៍៕