នាយឧត្តមសេនីយ ជៀង អំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី
16-08-2026 14:26
(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលប្រារព្វធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តរតនគិរី សាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណបក្សខេត្ត, សមាជិកក្រុមការងារគណបក្សជួយចុះមូលដ្ឋានខេត្ត, សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត, សមាជិកគណៈកម្មការធិការគណបក្សខេត្ត, ប្រធាន-អនុប្រធានគណៈកម្មការធិការបក្ស(ស្រុក-ក្រុង), ប្រធាន-អនុប្រធានសាខាបក្សមន្ទីរអង្គភាព, ប្រធានក្រុមការងារគណបក្ស(ថ្នាក់ខេត្ត) ចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់,ប្រធានក្រុមការងារគណបក្ស(ថ្នាក់ក្រុង ស្រុក) ចុះមូលដ្ឋានឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ជាច្រើនរូបផងដែរ។
នាឱកាសនោះលោក ញ៉ែម សំអឿន បានថ្លែងថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត និងមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចំរើន ឈានឡើងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ជៀង អំ, លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត រួមទាំងប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត លើគ្រប់វិស័យជួយឧបត្ថម្ភ គាំទ្រ ទាំងថវិកា និងសម្ភារៈដល់បណ្តាមូលដ្ឋាន រួមចំណែកធ្វឲ្យខេត្តរតនគិរីមានការរីកចំរើនជាបន្តបន្ទាប់ ឥតឈប់ឈរ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរចំពោះសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីទាំងអស់ និងបានបញ្ជាក់ថា កត្តាដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត មានអង្គការចាត់តាំង រចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំត្រឹមត្រូវ ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន មានកម្មវិធីនយោបាយត្រឹមត្រូវ សមស្របទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជនកម្ពុជាគ្រប់រូបខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទី ភារកិច្ច ធ្វអំពើល្អ ជូនគណបក្ស ក៏ដូចជាប្រជាជន និងប្រទេសជាតិ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ជៀង អំ ក៏បានជំរុញឱ្យសមាជិក សមាជិកាបក្សទាំងអស់អស់តាមដានសកម្មភាពផ្សេងៗរបស់ជនអគតិមួយចំនួនវាយប្រហារមកលើគណបក្សប្រជាជននៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា ក្នុងឱកាសនេះក៏មានការសម្រេចចាត់តាំងលោក នៅ សារី ជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរីផងដែរ៕














