FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួនធំ

16-08-2026 10:56

(ស្វាយរៀង)៖ កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​ បានចុះប្រតិបត្តិ​ការ​ស្រាវជ្រាវ​ និងបង្ក្រាបករណីជួញដូរ លួច​លាក់​កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលថ្ងៃ​ទី១៣ ខែសីហា​ ឆ្នាំ​២០២៦​ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំ​ដោយលោកវរសេនីយ៍ឯក សំ​ សំអុល អធិការនគរបាលក្រុងបាវិត​ ដោដោយមានការសម្របសម្រួលពលោក ខាំ​ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង​ បានចុះកិច្ច​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​ និងបង្ក្រាបករណីជួញដូរ លួច​លាក់​កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣នាក់​ ប្រុស (ជនជាតិ​វៀតណាម​២នាក់,ជនជាតិ​ខ្មែរ​ ១នាក់) ​នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​ ផ្លូវ​បេតុង​ក្រោយ​ផ្សារ​អន្តរជាតិ​ ស្ថិត​ក្នុង​ភូមិ​បាវិតកណ្តាល​សង្កាត់​បាវិត​ ក្រុងបាវិត​។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដក​ហូត​វត្ថុ​តាង​រួម​មានគ្រឿង​ញៀន​ ១ចំនួន​ធំ, អាវុធខ្លី ១ដើម​ និងគ្រាប់ ៦គ្រាប់,គ្រាប់បែកកែច្នៃ ១គ្រាប់ ,ម៉ូតូ ១គ្រឿង,ទូរស័ព្ទដៃ ៨គ្រឿង,Ipad ១គ្រឿង,កាំបិត ៨ដើម,ជញ្ជីង ១គ្រឿង​ និង​សម្ភារប្រេី​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់៕