ឧក្រិដ្ឋជន ម៉េត វុទ្ធី ដែលត្រូវតុលាការផ្ដន្ទាទោសមួយជីវិត ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន
15-08-2026 21:05
(ភ្នំពេញ)៖ ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ដែលត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។







