FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន៖ សំណុំរឿងលោកស្រី សំ សុខា មិនទាន់បញ្ចប់តាមផ្លូវតុលាការទេ និងអំពាវនាវឲ្យតុលាការពន្លឿនការងារ

15-08-2026 17:58

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា សំណុំរឿងលោកស្រី សំ សុខា មិនទាន់បញ្ចប់តាមផ្លូវតុលាការទេ និងអំពាវនាវឲ្យតុលាការពន្លឿនការងារ។

តាមរយៈការចុះផ្សាយលើ Facebook Page របស់សម្ដេចតេជោ ហ៊ុ​ន សែន បានសរសេរយ៉ាងដូច្នេះថា

«ថ្ងៃនេះមានការបែកធ្លាយ ការដែលខ្ញុំជំរុញឲ្យលោកស្រី សំ សុខា ធ្វើការសូមទោសជាសាធារណៈ ចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់សិលធម៌សង្គម។

មានមនុស្សមួយចំនួន មានយោបល់ថា រឿងនេះ ត្រូវបានបញ្ចប់ហើយ។ ខ្ញុំសូមបញ្ជាក់ថា រឿងក្តីលោកស្រី សំ សុខា មិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ។

អ្នកដែលបានប្តឹងលោកស្រី សំ សុខា នៅតុលាការនៅតែអាចបន្ត​ ហើយតុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទ សំ សុខា តាមនិតិវិធី និងតាមច្បាប់បន្តទៀត ព្រោះការសូមទោសរបស់លោកស្រី សំ សុខា មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។

ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការ ពន្លឿនចាត់ការលើសំណុំរឿងនេះឲ្យបានឆាប់ និងស្របតាមច្បាប់»៕