FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើអ្នកក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ តើត្រូវធ្វើអ្វី?

15-08-2026 17:40

(ភ្នំពេញ)៖ ការទិញទំនិញអនឡាញផ្តល់ភាពងាយស្រួល ប៉ុន្តែត្រូវប្រុងប្រយ័ត្ន! ប្រសិនបើបងប្អូនបានចាញ់បោកជនខិលខូច សូមអនុវត្តតាម ៣ជំហានបន្ទាន់ ដូចខាងក្រោម៖

១. រក្សាទុកនូវភស្តុតាងទាំងអស់៖ រូប Screenshot នៃសារសន្ទនា (Chat) លេខទូរសព្ទ និងតំណភ្ជាប់ (Link) Page របស់ជនសង្ស័យ វិក្កយបត្រផ្ទេរប្រាក់។

២. ទាក់ទងធនាគារភ្លាមៗ៖ រាយការណ៍ទៅធនាគារដែលលោកអ្នកបានផ្ទេរប្រាក់ចេញ ដើម្បីស្នើសុំបង្កកប្រតិបត្តិការ។

៣. ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច៖ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន និងយកភស្តុតាងទាំងអស់ទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

* សារអប់រំសាធារណជន៖ កុំជឿតម្លៃថោកហួសហេតុ កុំប្រញាប់ផ្ទេរប្រាក់តាមការលួងលោម ត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុនពេលបញ្ជាទិញ។
* ចងចាំ៖ គិតមុនចុច ពិនិត្យមុនផ្ទេរ បើមិនចង់ចាញ់បោកគេ សូមពិនិត្យប្រភពឱ្យច្បាស់លាស់។
* សូមជួយចែករំលែកព័ត៌មាននេះបន្តទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ!
«យើងរួមគ្នាលុបបំបាត់អំពើឆបោកអនឡាញ»