FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង ៣នាក់ ករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កឱ្យមានការភ័យខ្លាចដល់លរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ (Video inisde)

15-08-2026 11:26

(កំពង់ស្ពឺ)៖ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន​៣នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្មេងទំនើងទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖

ទី១៖ ឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ
ទី២៖ ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ
និងទី៣៖ ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ។

ជាមួយគ្នានេះ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AB-9104 និងទូរស័ព្ទដៃ ០២គ្រឿង ម៉ាក IPHONE។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ នាំយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុកម្ដាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ និងបង្កការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេសបង្កភាពអនាធិបតេយ្យក្នុងសង្គម។

ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីជាការព្រមាន និងទប់ស្កាត់បទល្មើសស្រដៀងគ្នាកុំឱ្យកើតមានឡើងបន្តទៀត៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/294359