ជួយអ្នកញៀនគ្រឿងញៀន ត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៣៧នាក់
14-08-2026 20:20
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ៣៧នាក់។
* ករណីជួញដូរ ៣ករណី ឃាត់ខ្លួន៨នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ១២ករណី ឃាត់ខ្លួន១៨នាក់។
* ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួន១១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧០០២ករណី ឃាត់ខ្លួន១៨៤៧៧នាក់ (ស្រី១២៧៨នាក់)៕
