FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកា ១,១០០,០០០ដុល្លារ ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦ (Video inside)

14-08-2026 20:13

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលថវិកាចំនួន ១,១០០,០០០ដុល្លារ (មួយលានមួយសែនដុល្លារអាម៉េរិក) ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង។

ក្រុមហ៊ុនជីបម៉ុង តែ

ងតែចូលរួមបរិច្ចាគស្បៀង-ថវិកាជូនកាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ ដែលចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ មានចំនួន ៤៤លើក សរុបថវិកាចំនួន ៧,៨៥៥,៣៥០ ដុល្លារ, អង្ករ ៥តោន, ស៊ីម៉ង់ដ៍ ២០តោន, ទឹកបរិសុទ្ធ ១ពាន់កេស, ទឹកផ្លែឈើ ៥០០កេស, ប្រេងឆា ៥,៥៣៥កេស និង ៥ពាន់ដប, ទឹកក្រូច ៨០០កេស, ទូរស័ព្ទដៃ ១០គ្រឿង និងម៉ាស៊ីនថត ៥គ្រឿង។ ដោយឡែកនៅឆ្នាំ២០២៦នេះ ក្រុមហ៊ុនជីបម៉ុង បានបរិច្ចាគថវិកាចំនួន ១,១០០,០០០ដុល្លារបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា តាមរយៈ សភាពាណិជ្ជកម្មកម្ពុជា ចំនួន ៣០០,០០០ដុល្លារ, តាមរយៈអគ្គនាយកដ្ឋានគយចំនួន ៥០,០០០ដុល្លារ, និងតាមរយៈសមាគមឧកញ៉ាកម្ពុជា ចំនួន ៥០,០០០ដុល្លារ ទៀតផង។

សូមជម្រាបថា លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូន​របស់អ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកាជួយ ដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកា ដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូន​របស់អ្នកឧកញ៉ា ដែលបានចូលរួមចំណែកជាច្រើនក្នុងជួយដល់ប្រជាជន និងប្រទេសជាតិ តាមរយៈសកម្មភាពមនុស្សធម៌នានា ជាក់ស្ដែងដូចពេលនេះ គឺនៅតែបន្ដនាំយកថវិកាបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា​ ដើម្បីបន្ដបេសកកម្មមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ដែលបង្ហាញពីទឹកចិត្ដសប្បុរសមិនអាចគណនាបានឡើយ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូន​របស់អ្នកឧកញ៉ា បន្តចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជាបន្ដជារៀងរហូតទៅ៕