FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CoolApp សម្រាប់ Android ដាក់ចេញ Version ថ្មីធ្វើឱ្យមុខងារ Channel កាន់តែល្អប្រសើរឡើង បង្កើនល្បឿនផ្ញើរូបភាព និងទស្សនា Live Streaming កាន់តែរលូន

14-08-2026 17:08

(ភ្នំពេញ)៖ កម្មវិធីឆាត និងបណ្តាញទំនាក់ទំនងសង្គមដំបូងគេរបស់កម្ពុជា CoolApp បានបញ្ចេញកំណែទម្រង់ជំនាន់ថ្មី Version 35 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ជាផ្លូវការនៅលើ Google Play Store ហើយ ដោយបានធ្វើឱ្យសមត្ថភាពមុខងារសំខាន់ៗជាច្រើនកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់បទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។

នៅក្នុងកំណែទម្រង់ Android Version 35 នេះ រួមមានចំណុចលេចធ្លោដូចជា ធ្វើឱ្យមុខងារ Channel កាន់តែល្អប្រសើរឡើង ទៅលើបង្កើនល្បឿននៃការទទួលបានព័ត៌មាន និងការតាមដានមាតិកានានាលើ Channel ឱ្យកាន់តែមានភាពរលូន។ បង្កើនប្រសិទ្ធភាពផ្ញើរូបភាព ដោយការផ្ញើ និងទទួលរូបភាពនៅក្នុង Chat ឬតាម Channel កាន់តែរហ័ស ច្បាស់ និងមិនស្ទះ។ ធ្វើឱ្យការទស្សនា Live Streaming កាន់តែល្អប្រសើរឡើង ដោយបានរៀបចំប្រព័ន្ធចាក់វីដេអូផ្សាយផ្ទាល់ឱ្យមានស្ថិរភាពខ្ពស់ កាត់បន្ថយការរំខាន ឬទាក់។

ចំណុចចុងក្រោយ ហើយក៏ជាចំណុចសំខាន់ផងដែរនោះគឺ ធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួល ដោយអ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ និងបទពិសោធន៍ថ្មី៕

Please download:
https://downloads.coolapp.com.kh