FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជ្រើសរើសបេក្ខជនចូលរួម វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ សេវាកម្មសណ្ឋាគារស្តង់ដារអាស៊ាន នៅខេត្តកំពត

14-08-2026 16:46

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានជូនដំណឹងស្តីពីការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ សេវាកម្មសណ្ឋាគារស្តង់ដារអាស៊ាន (ASEAN MRA-TP) នៅខេត្តកំពត ដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំនួនគ្រូបង្គោលជាតិ សម្រាប់បណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យសណ្ឋាគារ និងទេសចរណ៍។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា បេក្ខជនដែលមានបំណងចូលរួម ត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ឆ្នាំឡើងទៅ មានបទពិសោធន៍ការងារពាក់ព័ន្ធយ៉ាងតិច២ឆ្នាំ មានសីលធម៌ល្អ និងមានសមត្ថភាពភាសាអង់គ្លេស និងកុំព្យូទ័រ។

បេក្ខជនត្រូវដាក់ពាក្យភ្ជាប់ជាមួយរូបថត ជីវប្រវត្តិ អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗ តាមការកំណត់របស់ក្រសួងទេសចរណ៍។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖