FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា ចេញសេចក្តីជូនដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា

14-08-2026 16:25

(ភ្នំពេញ)៖ អគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់អំពីមរណភាពរបស់ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលមរណភាព នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩៖៥៤ នាទីព្រឹក ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តម ទឹម ផន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅ គេហដ្ឋានបុរី ជីបម៉ុង6A ផ្ទះលេខ២៦ ផ្លូវលេខ៣៩ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ៕