FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌លើបណ្តាញសង្គម ឱកាសជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

14-08-2026 13:44

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌ ការហែកហួរ ជេរបញ្ចោរលើបណ្តាញសង្គម៖

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជំរុញឱ្យបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកថាបញ្ហានេះ គឺសំខាន់ណាស់សម្រាប់កម្ពុជា និងបណ្តាប្រទេសនានា។ សម្តេចតេជោ បានបញ្ជាក់ថា ការពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច គឺជួយពង្រឹងអំណាចស្ត្រីក្នុងផ្នែកនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងតួនាទីស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច ក៏ជាការរួមចំណែកដល់ការពង្រឹងគោលការណ៍សមភាពយេនឌ័រដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានស្ត្រីប្រមាណ ៤៩ភាគរយ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាការរៀបចំដោយរាជរដ្ឋាភិបាល។ សម្តេចតេជោ បានសាទរចំពោះតួលេខនេះ ដែលជាការពង្រឹងសមត្ថភាពរបស់ស្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពង្រឹងសមត្ថភាពរបស់ស្ត្រីពាក់ព័ន្ធការបណ្តុះបណ្តាល។ សម្តេចតេជោ បានសម្តែងក្តីរីករាយ ដែលតួលេខបង្ហាញថា ស្ត្រីមានអត្រារហូតដល់៥៤ភាគរយ ក្នុងវិស័យអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រី ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ សាងសង់ជិតរួចរាល់ហើយ។ កន្លែងស្នាក់នៅអាចឱ្យនិស្សិតស្នាក់នៅរហូតដល់ទៅ៥០០នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានដើរចេញឆ្ងាយហើយ ពីស្ថានភាពអតីតកាលរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ ដែលបានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរស និងស្ត្រីមកពីតាមជនបទ។

* សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តថា អត្រាប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២៦នេះ ស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរស។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព ដែលមានស្ត្រីជាអ្នកបើកបរយន្តហោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទាស់ទែងគ្នារវាងប្តីប្រពន្ធ និងគូសង្សារ ហេតុអ្វីក៏បង្ហោះហែកហួរគ្នាលើបណ្តាញសង្គម?

* សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់គ្រួសារ ដែលបែកបាក់គ្នា កុំបង្ហោះលើបណ្តាញសង្គម ដើម្បីរក្សាកិត្តិយសឱ្យកូនៗ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអាចារ្យអេ និងពិធីការិនីវិទ្យុ ABC ឱ្យឈប់ផ្សាយ និងជជីកសួរបកអាក្រាតគ្រួសារដែលបែកបាក់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ករណីស្ត្រីដែលជេរបញ្ចោរកងទ័ព មិនអាចព្រងើយកន្តើយបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងព័ត៌មាន តាមដានឱ្យជាប់ពាក់ព័ន្ធការជេរបញ្ចោរតាមបណ្តាញសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហ្វេសប៊ុក តិកតុក និង AI មានក្រមសីលធម៌ខ្ពស់ ហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌?

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងកិច្ចការនារី ជាអ្នកមុខការលើបញ្ហាសីលធម៌លើបណ្តាញសង្គម។

* សម្តេចតេជោ ហ៊ុន សែន ស្នើទៅតុលាការចាត់វិធានការដោយម៉ឹងមាត់លើសំណុំរឿងអសីលធម៌លើបណ្តាញសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហ៊ានអនុវត្តន៍វិធានការច្បាប់មនុស្សមួយចំនួន ដើម្បីការពារមនុស្សរាប់លាននាក់។ ដូច្នេះយើងហ៊ានចាត់វិធានការលើបុគ្គលដែលបំផ្លាញសីលធម៌របស់កម្ពុជាដែរទេ?

* សម្តេចតេជោ ហ៊ុន សែន ថ្លែងព្រមានត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថលើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង!

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្តាញសង្គម មិនមែនជារឿងផ្តាច់ការនោះទេ តែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអសីលធម៌សង្គម នរណាក៏អាចប្តឹងបានដែរ នេះជាបញ្ហារបស់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាមន្ត្រីរាជការជាស្ត្រី មានកំណើនឡើងរាល់ឆ្នាំ។ បច្ចុប្បន្នស្ត្រីជាមន្ត្រីរាជការ មានអត្រា ៤២ភាគរយ ដែលជារឿងរីករាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានជំរុញឱ្យ​តែង​តាំងស្ត្រីជាថ្នាក់ដឹកនាំនៅស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅបក្សប្រជាជនកម្ពុជា ឱ្យដាក់បេក្ខភាពស្ត្រីនៅ​លេខ​រៀង​ជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅបក្សប្រជាជនកម្ពុជា ឱ្យដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងសង្កាត់។

* សម្តេចតេជោ ហ៊ុន សែន ដាក់គោលដៅឆ្នាំ២០៥០ មានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ៕