ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
14-08-2026 11:20
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។
ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការពារជាតិ។ ជំនួបនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៕










