FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អបអរសាទរទិវាឯករាជ្យជាតិរបស់ប្រទេសប៉ាគីស្ថាន

14-08-2026 09:10

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនលោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសទិវាឯករាជ្យជាតិរបស់ប៉ាគីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងនាម ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមសម្តែង នូវការអបអរសាទរដ៏កក់ក្តៅបំផុត និងសព្ទសាធុការពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ព្រឹទ្ធសភា និងប្រជាជននៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

ខ្ញុំផ្តល់តម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង ប៉ាគីស្ថាន ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ជាថ្មី ម្តងទៀតនូវការត្រៀមខ្លួនរបស់ខ្ញុំក្នុងការបន្តធ្វើការជាមួយឯកឧត្តម ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បី ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍រួមដល់សភា ជាពិសេសព្រឹទ្ធសភា ប្រជាជន និងប្រទេសយើងទាំងពីរ»៕