FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួសារមានជីវភាពខ្វះខាត ២គ្រួសារ នៅស្រុកម៉ាឡៃ

13-08-2026 20:29

(បន្ទាយមានជ័យ )៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ប្រគល់ផ្ទះថ្មី ២ខ្នង និងបង្គន់អនាម័យ ២ឈុត ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។

នាឱកាសលោក អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនជានិច្ច។

លោកបន្តថា កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានជួយសង្គ្រោះនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមតែងតែនៅក្បែរ និងចុះជួយបងប្អូនទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រូវហូបស្អាត ផឹកស្អាត (ផឹកទឹកឆ្អិន ឬទឹកស្អាត) និងរស់នៅស្អាត ដើម្បីការពារជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺរាករូស ជាពិសេសជំងឺគ្រុនឈាម ដោយចូលរួមលុបចំបំបាត់ជម្រកមូសខ្លា ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាម មិនថាក្មេង ឬចាស់ឡេីយ ។

សូមបញ្ជាក់ថា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានរួមសហការជាមួយអនុសាខាកក្រកស្រុកម៉ាឡៃ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លៀប សាលីន ភេទស្រី អាយុ៣១ឆ្នាំ មានបន្ទុកគ្រួសារចំនួន៦ នាក់(ស្រី៤នាក់) និងអ្នកស្រី ឡាយ សុភាព អាយុ៥១ឆ្នាំ មានបន្ទុកគ្រួសារចំនួន១០នាក់(ស្រី៦នាក់) ជាលទ្ធផលគ្រួសារទាំង២ រស់នៅក្នុងសភាពក្រីក្រ និងគ្មានលទ្ធភាពសាងសង់ផ្ទះបាន ទេីបសាខាកាកបាទក្រហមសម្រេចសាងសង់ផ្ទះជូនពួកគាត់បានរស់នៅសមរម្យ ព្រមទាំងបានឧបត្ថម្ភនូវសម្ភារៈបន្ថែមក្នុង មួយគ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម , មី , ត្រីខ , គ្រឿង ឧបភោគ បរិភោគ សម្ភារៈ ប្រេីប្រាស់ រួមនឹងថវិកាមួយចំនួន។ ព្រមជាមួយគ្នានោះចាស់ជរា និងស្រ្តីមានផ្ទៃពោះដែលបានចូលរួមក៏ទទួលបានសម្ភារៈប្រេីប្រាស់មួយចំនួនផងដែរ៕