FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដបំពេញទស្សនកិច្ចនៅសមាគមន៍សន្តិសុខ ទីក្រុងសៀងហៃ ដើម្បីដកស្រង់បទពិសោធន៍ការងារ

13-08-2026 15:51

(សៀងហៃ-ចិន)៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំគណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញទស្សនកិច្ចនៅសមាគមន៍សន្តិសុខ ទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរទស្សនកិច្ចនោះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី និងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងគណៈប្រតិភូ បានជួបពិភារក្សាជាមួយ លោក CHEN JIMING ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃនគរបាលសៀងហៃ និងលោក MA LING អគ្គនាយក្រុមហ៊ុន SHANGHAI SECURITY SERVICE GROUP CORPORATION LIMITED និងជាប្រធានសមាគមន៍សន្តិសុខចិននៃទីក្រុងសៀងហៃ ព្រមទាំងក្រុមហ៊ុនសន្តិសុខឯកជនសៀងហៃ។

ជំនួបនេះធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យសន្តិសុខឯកជន គ្រប់គ្រងសន្តិសុខឯកជន និងការប្រើប្រាស់សន្តិសុខឯកជនដោយមនុស្ស និងដោយបច្ចេកវិទ្យា បម្រើឱ្យការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងយន្តការនៃការបង្កើតសមាគមន៍សន្តិសុខឯកជន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីពិភាក្សាគ្នារួចមក ភាគីទាំងអស់ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលរាក់ទាក់៕