លោក ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ទំហំជាង ៩០ ហិកតា នៅខេត្តស្ទឹងត្រែង
13-08-2026 09:04
(ស្ទឹងត្រែង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ទំហំជាង ៩០ ហិកតា កំពុងអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ក្នុងខេត្តស្ទឹងត្រែង។
គម្រោងនេះមានគោលដៅបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋជាសម្បទានិក ដែលនឹងចូលមកតាំងទីលំនៅថ្មីនៅក្នុងតំបន់អភិវឌ្ឍន៍នេះនាពេលខាងមុខ៕












