FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ប្រគេនទៀនព្រះវស្សានៅវត្តសេរីសោភា នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

12-08-2026 16:52

(ស្វាយរៀង)៖ លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀងព្រមទាំងសហការី នៅព្រឹក ទី១២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគេនទៀនព្រះវស្សា នៅវត្តសេរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សម្ភារៈបរិក្ខារដែលប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា មានទៀនវស្សា ២ដើមធំ, ស្លាដក់៤, ទឹកស៊ីអ៉ីវ ៥យួរ, ទឹកត្រី ៥យួរ, ត្រីខកំប៉ុង ៥ឡូ, មីជាតិ ៥កេស, ស្ករស ៥ថង់, តែ ៥ឡូ, កាហ្វេ ៥ថង់, ប្រេងឆាដបធំ ៤ដប, ទឹកសុទ្ធ ៥កេស និងទឹកក្រូច ៥កេស។ សម្ភារៈបរិក្ខារដូចខាងលើចំណាយថវិកា ចំនួន ១ ៨២២ ៥០០ រៀល។

ជាមួយគ្នានេះ លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា ក៏បានប្រគេនបច្ច័យ ដែលបានពីការចូលរួមពីមន្ត្រីរាជការទាំងអស់ ចំនួន ១១ ០៣១ ៥០០ រៀល សម្រាប់កសាងវត្តផងដែរ៕