FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយលោក ឃួង ស្រេង ជូនចៅសង្កាត់ពញាពន់ និងចៅសង្កាត់សំរោង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

12-08-2026 15:49

(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ សមាជិកក្រុមប្រឹក្សា លោកអភិបាលរង និងមន្ត្រីរដ្ឋបាលខណ្ឌ-សង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខលោក គូ អឿន ចៅសង្កាត់ពញាពន់ និងលោក យិន អ៉ីម ចៅសង្កាត់សំរោង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

លោក ធឹម សំអាន បានជូនពរដល់ចៅសង្កាត់ទាំង២ បានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ ដើម្បីអាចចូលបម្រើ និងបំពេញការងារវិញ នាពេលខាងមុខដ៏ខ្លី។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ ចំពោះសុខភាពរបស់លោកចៅសង្កាត់ពីរ ព្រមទាំងបាននាំយកនូវថវិកាឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោក គូ អឿន ចៅសង្កាត់ពញាពន់ និងលោក យិន អ៉ីម ចៅសង្កាត់សំរោង បានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានី និងលោក ធឹម សំអាន ដែលបានដឹកនាំគណៈប្រតិភូខណ្ឌ និងក្រុមប្រឹក្សាខណ្ឌ ចុះសួរសុខទុក្ខ និងជូនថវិកាមួយចំនួនចំពោះលោក ដល់គេហដ្ឋានផងដែរ៕