លោក សារិន វណ្ណា៖ កំណែទម្រង់តាមបរិបទថ្មី ធ្វើឱ្យការផ្តល់សេវាសាធារណៈលើវិសយ័ដីធ្លី និងសំណង់ មានភាពប្រសើរច្រើនលើសពី៥០%
12-08-2026 15:15
(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានវាយតម្លៃថា ការធ្វើកំណែទម្រង់តាមបរិបទថ្មី ដែលទើបអនុវត្តថ្មីៗនេះ បានធ្វើឱ្យការផ្តល់សេវាសាធារណៈលើវិសយ័ដីធ្លី និងសំណង់ មានភាពប្រសើរច្រើនលើសពី៥០%។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនលោក សារិន វណ្ណា បានបញ្ជាក់ដូច្នេះថា «ការចុះបញ្ជីបំពេញបន្ថែម ការប្តូរសន្លឹកបណ្ណកម្មសិទ្ធិ ដោយមូលហេតុផ្សេងៗ និងបរិបទនែការផ្តល់សេវាសាធារណៈ លើវិសយ័ដីធ្លី និងសំណង់ឃើញថា មានភាពប្រសើរច្រើនលើសពី៥០% នៃរយៈពលផ្តល់សេវាសាធារណៈតាមបរិបទថ្មី និងឯកសារគតិយុត្តិរបស់អន្តរក្រសួង។ ដូចនេះសូមសាធារណជន ដែលបានស្នើសុំសេវាតាមបរិបទថ្មី លើកំណែរទម្រង់ស៊ីជម្រៅ ទៅថ្ងៃក្រោយរាល់គ្រប់សរវាសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញទាំងមូល និងកាន់តែប្រសើរឡើង»។
សូមជម្រាបថា កើតចេញពីស្មារតីនៃអង្គប្រជុំអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកំណែទម្រង់សេវាសាធារណៈវិសយ័ដីធ្លី និងសំណង់ ព្រមទាំងទទួលបានការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានដាក់ឱ្យអនុវត្តតាមបរិបថថ្មី ដើម្បីជំរុញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿនរហ័ស៕








