ឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចនៅក្រុមហ៊ុនផលិតដ្រូន និងឧបករណ៍ប្រឆាំងដ្រូន នៅប្រទេសចិន
12-08-2026 14:39
(ចិន)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចនៅក្រុមហ៊ុនJiangsu Digital Eggle Technology Co.Ltd នៅទីក្រុងWuxi ខេត្ត Jiangsu នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកឧត្តមសេនីយ៍ឯក អុី សុខឃី និងប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯក ត្រូវបានលោកអគ្គនាយកក្រុមហ៊ុន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជួបពិភាក្សាសិក្សាដកពិសោធន៍ ការផលិតយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ប្រឆាំងDrone ជាច្រើនប្រភេទរួមទាំង Drone យោធា, Drone ប្រឆាំងភេរវកម្មនានា ,Drone ឬDrone មានមនុស្សបើកសម្រាប់យោធា និងសម្រាប់នគរបាល ក្នុងកិច្ចការពារសន្តិសុខ ការសង្គ្រោះអគ្គីភ័យ ការសង្គ្រោះមនុស្សពីការជួបគ្រោះធម្មជាតិ និងការលង់ទឹកជាដើម។
ភាគីទាំងក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង៕








