FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិត TVET នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៃក្រសួងការងារ បរិច្ចាគឈាមជួយសង្គ្រោះកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផា

12-08-2026 12:34

(សៀមរាប)៖ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតស្ម័គ្រចិត្តនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានចូលរួមបរិច្ចាគឈាម ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ និងរួមចំណែកជួយសង្គ្រោះកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំជា៣ក្រុម ដោយបានចូលរួមបរិច្ចាគឈាមជាបន្តបន្ទាប់នៅថ្ងៃទី៦ ទី៧ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីស្មារតីស្ម័គ្រចិត្ត ការចេះចែករំលែក និងទំនួលខុសត្រូវចំពោះសង្គមរបស់សិស្សនិស្សិត TVET។

សកម្មភាពនេះក៏បង្ហាញថា យុវជន TVET មិនត្រឹមតែរៀនជំនាញ ដើម្បីកសាងអនាគតការងារ និងមុខរបររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានបេះដូងសម្រាប់សង្គម និងត្រៀមចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតអ្នកដទៃផងដែរ៕