FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃអាជ្ញាធរជាតិអប្សរា សរុបចំនួន៦៥រូប

11-08-2026 17:58

(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ សរុបចំនួន៦៥រូប ក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃអាជ្ញាធរជាតិអប្សរា។

ពិធីប្រកាសតែងតាំងនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោកអគ្គនាយករង ទីប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិអប្សរា សរុបចំនួន៣៥០នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអាជ្ញាធរជាតិអប្សរាទាំងអស់ និងបានផ្តាំផ្ញើនូវអនុសាសន៍ណែនាំមួយចំនួន សំដៅឱ្យការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរបន្ថែមទៀត៕