FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រ

11-08-2026 16:55

(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រ ចំនួន២ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និង ការប្រកួតសាយប័រអារីណា ២០២៦ ព្រមទាំងមានការចូលរួមអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សិស្ស និស្សិត បេក្ខជនភាពចូលរួមប្រកួត ដៃគូសហការពីស្ថាប័នឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្តីការ ក.ប.ទ. នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ ឆ្លងតាមការពិនិត្យ ពិភាក្សា និងវាយតម្លៃយ៉ាងហ្មត់ចត់របស់គណៈកម្មការវាយតម្លៃ ក.ប.ទ. បានជ្រើសរើសស្នាដៃជ័យលាភីចំនួន ៣ ដែលមានសារអប់រំច្បាស់លាស់ មានភាពច្នៃប្រឌិត និងមានគុណភាពបច្ចេកទេសល្អ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចជា៖
* ជ័យលាភីលេខ ១ លោក ថានី សុភឿនមុនី ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ (ពីរលាន) រៀល
* ជ័យលាភីលេខ ២ កញ្ញា ស្រី រ័ត្ន ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០ (មួយលាន) រៀល
* ជួយលាភីលេខ ៣ កញ្ញា និត សូដានីកា ទទួលបានប្រាក់រង្វាន់ចំនួន ៦០០,០០០ (ប្រាំមួយសែន) រៀល

ចំពោះ «ការប្រកួតសាយប័រអារីណា ២០២៦» បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក.ប.ទ. បានរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលទទួលបានប្រាក់រង្វាន់ដូចខាងក្រោម៖
* ជ័យលាភីលេខ ១ បានទៅលើក្រុម WillHack4Coffee ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារអាម៉េរិកគត់
* ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME ទទួលបានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារអាម៉េរិគត់
* ជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាម៉េរិកគត់

បេក្ខភាពជ័យលាភីចំនួន ៣ក្រុម និងបេក្ខភាពឆ្នើមចំនួន ៣០ក្រុមនឹងត្រូវចូលរួមការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នាពេលខាងមុខ។

ការប្រកួតប្រជែងនេះ ប្រព្រឹត្តទៅដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្រោមមូលនិធិ ស.អ. និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Viettel (Cambodia) PTE. LTD, F5 Network, BYTEDC Solutions Co.,Ltd, Grab, ធនាគារ ឈីហ្វ, POSITRON MULTIVERSE Co.,Ltd, Veilron Technologies និងCHAMPION GROUP។

កម្មវិធីខាងលើទាំងពីរនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការលើកកម្ពស់ការយល់ដឹង អភិវឌ្ឍសមត្ថភាពបច្ចេកទេស ជំរុញភាពច្នៃប្រឌិត និងបង្កើតឱកាសឱ្យមូលធនឌីជីថលកម្ពុជា បានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងវិស័យសន្តិសុខសាយប័រ៕