FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលថ្ងៃទី២នៃការប្រឡងបាក់ឌុប​ បន្តមានបេក្ខជនមួយចំនួន​ជួបបញ្ហាសុខភាព (Video inside)

11-08-2026 15:02

(ភ្នំពេញ)៖ រសៀលនាថ្ងៃទី២នៃដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នេះ មានបេក្ខជនមួយចំនួនមកពីបណ្ដាខេត្តនានាបានជួប​បញ្ហាសុខភាព ក្នុងអំឡុងពេលបេក្ខជនកំពុងបំពេញកិច្ចការប្រឡងរបស់ខ្លួន ដែលតម្រូវឱ្យមានការអន្តរាគមន៍ពីក្រុមគ្រូពេទ្យ។

ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាពទាំងនោះ បេក្ខជនមួយចំនួនបានទទួលការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង។ បន្ទាប់ពីមានអាការៈធូរស្រាល និងទទួលបានការថែទាំត្រឹមត្រូវ បេក្ខជនទាំងនោះក៏បានបន្តការប្រឡងឡើងវិញប្រកបដោយភាពរលូន។ នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះសុខុមាលភាពរបស់បេក្ខជនទាំងអស់។

ក្រសួងអប់រំ យុវជន និងកីឡា បានបន្តជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់បេក្ខជនប្រឡងទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ ការសម្រាកឱ្យបានគ្រប់គ្រាន់ ការបរិភោគអាហារដែលមានអនាម័យ និងគ្រប់គ្រាន់ គឺជាកត្តាសំខាន់ដែលជួយឱ្យបេក្ខជនមានកម្លាំងកាយចិត្តរឹងមាំ និងអាចផ្តោតអារម្មណ៍បានល្អក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក៕