FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រឡងបាក់ឌុប៖ ដំណើរការសំណេរថ្ងៃទី២ សម្រាប់ពេលរសៀលចាប់ផ្តើមហើយ (Video inside)

11-08-2026 13:39

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នារសៀលថ្ងៃទី២នេះ បានចាប់ផ្តើមហើយ នៅវេលាម៉ោង ១៤៖០០នាទី។

- ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៦៖៣០នាទី ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (១៥០នាទី) ។

- ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៦៖៣០នាទី ប្រឡងមុខវិជ្ជា គណិតវិទ្យា (១៥០នាទី) ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕