សកម្មភាពនៃការរៀបចំទុកដាក់ និងវេចខ្ចប់សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ នាព្រឹកថ្ងៃទី២ នេះ
11-08-2026 12:04
(ភ្នំពេញ)៖ សកម្មភាពនៃការរៀបចំវេចខ្ចប់ ចុះហត្ថលេខា និងបិទស្កុត នៅលើកញ្ចប់សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង បន្ទាប់ពីដំណើរការសំណេរនៅថ្ងៃទី២ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅគ្រប់រាជធានីខេត្ត។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕





































