ឧត្ដមសេនីយ៍ឯក យឹម លាង និងតំណាងស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញបើកវគ្គនៅនឹងកន្លែងបណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ ដល់កម្លាំងនាយកដ្ឋានអង្គរក្ស
10-08-2026 20:42
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ
ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងឯកឧត្ដម LI Xiangming តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីបើកវគ្គនៅនឹងកន្លែង បណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦ ជូនដល់សិក្ខាកាមកងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។
ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ AN Xiaoli ព្រឹទ្ធបុរសផ្នែកការសិក្សា នៃសកលវិទ្យាល័យនគរបាលប្រជាជនចិន ព្រមទាំងសាស្ត្រាចារ្យរង និងក្រុមគ្រូជំនាញចំនួន៩រូប និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្សចំនួន៦៥នាក់៕








