កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល៩ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី១៤នាក់
10-08-2026 17:24
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៩ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន១៤នាក់ (ស្រី៣នាក់)។
ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
សម្រាប់ជនជាតិឥណ្ឌូនេស៊ីទាំង១៤នាក់ មានឯកសារត្រឹមត្រូវ និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបន្ដ។ ទីតាំងទាំង៩ រួមមាន៖
* ទីតាំងទី១ (នឹម រត្តនា) អគារកម្ពស់៤ជាន់ ១៦បន្ទប់ ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ និងអប់រំធ្វើកិច្ចសន្យា។
* ទីតាំងទី២ (ម៉ា សុខអូន) អគារកម្ពស់១២ជាន់ ៨២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ និងអប់រំធ្វើកិច្ចសន្យា។
* ទីតាំងទី៣ (បន ចន្ថា) អគារកម្ពស់៣ជាន់ ១៦បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ និងអប់រំធ្វើកិច្ចសន្យា។
* ទីតាំងទី៤ អគារកម្ពស់៤ជាន់ ៤៥បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ និងអប់រំធ្វើកិច្ចសន្យា។
* ទីតាំងទី៥ ផ្ទះវីឡា ៣ជាន់ ៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ ដោយមានការស្នើសុំកិច្ចសហការពីក្រមការងារចម្រុះខេត្តសៀមរាប ករណីជនជាតិឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរត់គេចពីទីតាំងក្នុងខេត្តសៀមរាប មកចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុមការងារចម្រុះ បានចុះដល់ទីតាំងដើម្បីត្រួតពិនិត្យឃើញថា ផ្ទះវីឡា មានកម្ពស់៣ជាន់ ៨បន្ទប់ ពុំមានជនបរទេស មានសម្ភារសង្ស័យមួយចំនួន។
ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យ រកឃើញថា ជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរួបភាពល្បែងភ្នាល់តាមអនឡាញដែលមានគោលដៅទៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមការងារ បានដកហូតវត្ថុតាង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងបិទទីតាំងជាបណ្ដោះអាសន្ន សង្ស័យជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
* ទីតាំងទី៦ ផ្ទះវីឡា៣ជាន់ ៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន១០នាក់ (ស្រី២នាក់) ពុំមានសម្ភារសង្ស័យ និងបានអប់រំ។
* ទីតាំងទី៧ ផ្ទះវីឡា៣ជាន់ ៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ៣នាក់ (ស្រី២នាក់) ពុំមានសម្ភារសង្ស័យ និងបានអប់រំ។
* ទីតាំងទី៨ ផ្ទះវីឡា៣ជាន់ ៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន១នាក់ប្រុស ពុំមានសម្ភារសង្ស័យ និងបានអប់រំ។
* ទីតាំងទី៩ អគារកម្ពស់១២ជាន់ ១០៨បន្ទប់ ស្ថិតនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ និងបានអប់រំ៕



























