ក្រសួងអប់រំ ចាប់បានបេក្ខជនប្រឡងបាក់ឌុប នៅមណ្ឌលប្រឡង ហ៊ុនសែនចេក ខេត្តស្វាយរៀង ដែលប្រើប្រាស់នាឡិកាវៃឆ្លាត
10-08-2026 17:16
(ស្វាយរៀង)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២ នៃដំណើរការសំណេរពេលរសៀល នៅមណ្ឌលប្រឡង ហ៊ុនសែនចេក ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជនចំនួន ៣រូប នាំចូលទៅក្នុងបន្ទប់ប្រឡងនូវនាឡិកាវៃឆ្លាត។ បេក្ខជនត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក (នាឡិកាវៃឆ្លាត) ដែលបេក្ខជនទាំង ៣រូប បាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។
ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះ តាមគោលការណ៍ជាធរមាន និងបានរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់ មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន៕
