សោកស្តាយ! បេក្ខជនមួយរូបនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន បានបោះបង់ការប្រឡងដោយខ្លួនឯងក្នុងមុខវិជ្ជា៖ គីមីវិទ្យា ដោយសារបញ្ហាសុខភាព
10-08-2026 17:05
(កណ្តាល)៖ ពិតជាគួរឱ្យសោកស្តាយ បេក្ខជនមួយរូបឈ្មោះ ផាន់ ម៉ារ៉ាឌី លេខតុ៖ ១៣៤ លេខបន្ទប់៖ ០៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ព្រែកតាទែ ក្នុងខេត្តកណ្តាល បានសម្រេចបោះបង់ការប្រឡងដោយខ្លួនឯង ក្នុងមុខវិជ្ជា៖ គីមីវិទ្យា ដោយបញ្ហាសុខភាពងងឹតមុខមិនអាចបន្តការប្រឡងបាន។
ជាចំណាត់ការ ប្រធានមណ្ឌលបានបញ្ជូនទៅបេក្ខជនទៅមន្ទីរពេទ្យភ្លាម។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕

