មណ្ឌលប្រឡងទាំង ៨ ក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជន និងបេក្ខនារីមានបញ្ហាសុខភាពបន្ទាប់ពីបញ្ចប់កិច្ចការសរសេរ
10-08-2026 16:51
(បន្ទាយមានជ័យ)៖ នៅមណ្ឌលប្រឡងក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជន និងបេក្ខនារីមានបញ្ហាសុខភាពបន្ទាប់ពីបញ្ចប់កិច្ចការសរសេរ។
ក្រុមគ្រូពេទ្យប្រចាំការបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយសម្របសម្រួល និងផ្តល់ការសង្គ្រោះបឋមជូនដល់បេក្ខជន និងបេក្ខនារី ដើម្បីឱ្យមានសុខភាពល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕






