មានឱកាសបានសញ្ជាតិរុស្ស៉ី និងការងារនៅរុស្ស៉ី ប៉ុន្តែយុវជនខ្មែរ២រូប នៅតែសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ (Video inside)
10-08-2026 16:05
(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកដែលបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រក្រហមពីប្រទេសរុស្ស៉ី លោក ឃឿន ចន្ទតូ អាចមានសិទ្ធិស្នើសុំសញ្ជាតិរុស្ស៉ី និងបំពេញការងារលើជំនាញដែលខ្លួនបានរៀនពីប្រទេសរុស្ស៉ីផ្ទាល់តែម្ដង ប៉ុន្តែលោកនៅតែសម្រេចចិត្តក្នុងការវិលត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ។
មិនខុសពី លោក ឃឿន ចន្ទតូ ឡើយ, កញ្ញា ព្រាប ចាន់ថារិទ្ធ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញ សេដ្ឋកិច្ចអន្តរជាតិ ក៏ទទួលបានឱកាសបំពេញការងារនៅប្រទេសរុស្ស៊ីដែរ ប៉ុន្តែកញ្ញា បានសម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយនាំមកនូវជំនាញ និងទេពកោសល្យដែលទទួលបានពីការបណ្ដុះបណ្ដាលនៅប្រទេសរុស្ស៉ី មកចូលរួមបំពេញការងារដែលកញ្ញាស្រលាញ់ពេញចិត្ត។
សូមស្តាប់ការលើកឡើងរបស់ លោក ឃឿន ចន្ទតូ និងកញ្ញា ព្រាប ចាន់ថារិទ្ធ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ៖











