សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោក Dmitry MEDVEDEV ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ
10-08-2026 15:24
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ លោក Dmitry MEDVEDEV ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
សារលិខិតរបស់សម្តេចតេជោផ្ញើជូនលោក Dmitry MEDVEDEV មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសារអបអរសាទរយ៉ាងស្មោះសរ និងសព្ទ សាធុការពរដ៏បវរមហាប្រសើរ ដែលឯកឧត្តម បានផ្ញើមកខ្ញុំ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំ។
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមិត្តភាព និងទំនាក់ទំនងទ្វេភាគីជិតស្និទ្ធនិងដ៏យូរអង្វែង ដែលផ្អែកលើសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ គួរឱ្យកត់ សម្គាល់ថា ចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសយើងទាំងពីរ បន្តរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ខ្ញុំយល់ស្របតាមទស្សនៈរបស់ឯកឧត្តម អំពីសារៈសំខាន់នៃការបន្តលើកកម្ពស់កិច្ចសហ ប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ ពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងកាន់តែរីកចម្រើន។
ខ្ញុំជឿជាក់យ៉ាង មុតមាំថា ប្រទេសយើងទាំងពីរ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជាតិយើងទាំងពីរ ដែលតាមរយៈនេះ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»៕




