នាយឧត្ដមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យវឌ្ឍនភាពការងារកសាងអង្គភាពអគារសេនាធិការ (ថ្មី) កម្ពស់៣ជាន់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
10-08-2026 11:27
(ព្រះសីហនុ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ នៃការកសាងអង្គភាពអគារសេនាធិការ (ថ្មី) កម្ពស់៣ជាន់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ សៅ សុខា បានផ្ដល់នូវអនុសាសន៍ល្អៗ ក្នុងការងារកសាងអង្គភាព ឱ្យមានគុណភាព កម្រិតលក្ខណៈបច្ចេកទេសស្តង់ដារ និងភាពធន់ជាប់រឹងមាំធានាបានអាយុកាលនៃការប្រើប្រាស់ដើម្បីជាប្រយោជន៍បានយូរអង្វែងផងដែរ បច្ចុប្បន្នអគារសេនាធិការ (ថ្មី)នេះ សាងសង់រួចរាល់បានប្រមាណ ៨០%៕














