FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ៖ ព្រឹកថ្ងៃទី០១ នៃការប្រឡងសញ្ញាបត្របាក់ឌុប បេក្ខជនមានបញ្ហាសុខភាពដូចជា​​ គ្រុនឈាម​ ខ្យល់គរ ខ្សោយកំលាំង វិលមុខ ខ្វះជាតិស្ករ (Video inside)

10-08-2026 10:34

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ មានបេក្ខជនប្រឡងមួយចំនួនមានបញ្ហាសុខភាពដូចជា​​ គ្រុនឈាម​ ខ្យល់គរ ខ្សោយកំលាំង វិលមុខ ខ្វះជាតិស្ករ​ ពេលកំពុងប្រឡង។

ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងទៀតថា អ្នកខ្លះបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងខ្លះទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕