ទោះបីជាមានបញ្ហាសុខភាព បេក្ខជន រិន កញ្ចនា នៅមណ្ឌលវិទ្យាល័យជ័យវរ្ម័នទី៧ នៅតែបន្តសរសេរកិច្ចការជាធម្មតា
10-08-2026 09:44
(កណ្ដាល)៖ បេក្ខជនឈ្មោះ រិន កញ្ចនា បន្ទប់លេខ ២៦ លេខតុ ៦២៦ ដែលមានអាការៈ គ្រុនឈាម កំពុងតែសរសេរកិច្ចការធម្មតា។ នេះបើយោងតាមការផ្សព្វផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕
